Thursday, March 14, 2013

អង្គារដី

Credited by: Samnang Chea 

អង្គារដី ជារុក្ខជាតិម្យ៉ាងដែលមានប្រយោជន៍ច្រើន ព្រោះវាឆាប់ធំ ដែលមានប្រយោជន៍ខ្លាំងពីរយ៉ាង គឺយកវាធ្វើអុសដុត ដែលនាំឲ្យយើងអាចយកវាមកជំនួសការ កាប់ព្រៃមកដុត។
ម្យ៉ាងទៀត ផ្កានេះអាចយកមកធ្វើជាបន្លែ ពិសេសបន្លែកកូរដ៏មានឳជារសឆ្ងាញ់ពិសារផងដែរ។
អង្គារដីមានពីរប្រភេទ មានពណ៌ស និងពណ៌ក្រុហម ពណ៌ស ផ្កាវាមិនសូវមានរសជាតិឡើយ ប៉ុន្តែស្លឹកខ្ចី«ត្រួយ»របស់វាមានរសជាតិពិសេសណាស់ សម្រាប់សម្លរកកូ និងប្រហើរ ហើយអង្គារដីស ក៏មានដើមធំជាងអង្គារដីក្រហមផងដែរ។
អង្គារដីភាគច្រើនគេដាំនៅតាមរបងផ្ទះ សម្រាប់យកបន្លែផង សម្រាប់ធ្វើរបងផង និងសម្រាប់ធ្វើអុសដុតផងដែរ។

CopyRight to http://piccambodia.blogspot.com/2013/02/blog-post.html
 

No comments:

Post a Comment