Saturday, May 18, 2013

ការអប់រំទូន្មានចិត្តឲ្យប្រកបដោយគុណធម៌ ៥ ប្រការ



ការអប់រំទូន្មានចិត្តឲ្យប្រកបដោយគុណធម៌ ៥ ប្រការ គឺ:
1. ពត់ចិត្តឲ្យស្មោះត្រង់ គឺ ឲ្យសុចរិតទៀងត្រង់ ប្រកាន់យុត្តិធម៌ មិនប្រកបដោយអគតិ ៤ គឺ មិនលម្អៀងព្រោះ ស្រឡាញ់ មិនលម្អៀងព្រោះស្អប់ មិនលម្អៀងព្រោះខ្លាច មិនលម្អៀងព្រោះល្ងង់ខ្លៅ
2. ពត់ចិត្តឲ្យម៉ឺងម៉ាត់ គឺ ឲ្យប្រាកដប្រជា បណ្តុះពំនិតក្នុងចិត្ត ឲ្យមានទំនួលខុសត្រូវពិត គឺ គិតពិត និយាយពិត ធ្វើពិត ស្រឡាញ់ពិត ឬ ជួយសង្គ្រោះពិត
3. ពត់ចិត្តឲ្យក្លៀវក្លា គឺ ឲ្យក្លាហាន រលុះរលាញជាញជ័យ ខ្មីឃ្មាតធ្វើការ មិនខ្លាចញញើតក្តៅរងា ឬសេចក្តីលំបាកណាៗ
4. ពត់ចិត្តឲ្យផ្ចិតផ្ចង់ គឺ ឲ្យមានសតិស្មារតីរលឹកដឹងជានិច្ច ឲ្យប្រុងប្រយ័ត្ន មិនធ្វេសប្រហែលលែនលន
5. ពត់ចិត្តឲ្យមានសមាធិ និង បញ្ញា គឺ ឲ្យមូលស្លុង មិនទីសទាសរសេមរសាម និង ឲ្យស្គាល់សេចក្តីវិនាស សេចក្តីចម្រើន ឲ្យស្គាល់ហេតុនៃសេចក្តីវិនាស ហេតុនៃសេចក្តីចម្រើន ឲ្យស្គាល់វិធីសាស្ត្រចៀសវាង សេចក្តីវិនាស និង ឲ្យស្គាល់វិធីសាស្ត្រនាំឲ្យមានសេចក្តីចម្រើន ។
ការហ្វឹកហាត់ចិត្តឲ្យមានគុណធម៌ ៥ ប្រការនោះ ត្រូវអាស្រ័យគោលធម៌ ២ ប្រការ គឺ សតិ និង សម្បជញ្ញៈ
ចិត្តដែលទទួលបានការហ្វឹកហាត់ដោយសតិសម្បជញ្ញៈ រហូតដល់ចិត្តមានគុណធម៌ ៥ ប្រការនោះហើយ ឈ្មោះថា ចិត្តសាំង ឬ ចិត្តស្លូត ។
http://www.dhamma4khmer2.org/

No comments:

Post a Comment