Saturday, May 4, 2013

ស៊ូរស់ដើម្បីរក្សាស្នេហ៍កល្យាណ


ស៊ូរស់ដើម្បីរក្សាស្នេហ៍កល្យា

សេចក្តីស្រឡាញ់សែនប្រសើរ
គឺយើងជំទើជំទើតគូ
ថ្នាក់ថ្នមទៅមកយ៉ាងថ្លៃថ្នូ
រក្សាក្រុមគ្រួពេញកក់ក្តៅ។

យើងប្រឹងស៊ូរស់ដើម្បីគ្នា
ត្រជាក់រងាផ្សាពេកកូវ
រក្សាគ្នាជាប់ចិត្តនិត្យនៅ
ទោះត្រជាក់ក្តៅមិនបង់បោះ។

យើងជួយការពារគ្នាទៅមក
ផ្តល់ម្លប់ជម្រកជ្រករួមរស់
អោយសុខសប្បាយមិនធ្លោយថ្លោះ
ស្ត្រីបុរសស្មោះដៃគ្នា។

សេចក្តីស្រឡាញ់ដែលឋិតឋេរ
ទាំងគូគិតគ្នេរស៊ូមិនរា
រក្សាថួនថែស្នេហ៍រមនា
លុះដល់ជរាលាលោកអើយ។

អ្នកស្រី កែវ ច័ន្ទបូរណ៍