Thursday, August 23, 2012

តោះ! ច្រៀងបទមានសង្ឃឹមទាំងអស់គ្នា

I.   មនុស្ស​យើង​កើតលើលោកទាំងប្រុសទាំងស្រី សុទ្ធតែមានក្តីសង្ឃឹម តែងតែមានស្នាមញញឹម
សង្ឃឹមទុកក្នុងចិត្តគិតប៉ងប្រាថ្នា​ ទោះការគិតនោះធំ​ រឺ តូច  ស្រួល រឺ​​ លំបាក ក៏មិនកំសាកនៅតែសង្ឃឹម
សង្ឃឹមថា ធ្វើអោយបានសំរេច ធ្វើអោយបានសំរេច
អូ...ត្រូវមានសង្ឃឹម ញញឹមគិតទុកនៅក្នុងចិត្​ គិតអោយបានលំអិត​ហើយច្បាស់​ ព្រោះវា​​សំខាន់ខ្លាំងណាស់
អូ....ត្រូវមានស្នាមញញឹម ​សង្ឃឹមថាយើងអាចធ្វើបាន ទោះនឿយហត់ កំសត់​លំបាក​ប្រាណ​
យ៉ាងណាក៏នៅតែទ្រាំ ព្រោះយើងមានសង្ឃឹម​.

R1.ពោល៖ មនុស្សយើង​ម្នាក់ៗ គឺមានការងារ​ធ្វើ​ខុស ៗ​គ្នា​ ​មិនថាលំបាក នឿយហត់ត្រូវពុះពារ ហាលខ្យល់ហាល​ភ្លៀង រងា​វេទនា​​ តស៊ូគ្រប់គ្នា ដើម្បីធ្វើការ​ ​​រកប្រាក់ចិញ្ចឹមគ្រួសារ​ តែ​មានស​ង្ឃឹម​នៅ​ ក្នុង​ចិ​ត្ត​ថា​​ ការងារ​អ្វី​ក៏​ដោយ​ មិន​ថា​ការ​ងា​រ​រោ​ងចក្រ​ មិន​ថា​ការ​ងារ​សំណង់​ មិន​ថា​ការ​ងារ​ប៉ះកង់​
មិន​ថា​ការ​ងារ​សន្តិ​សុខ​ បុ​គ្គ​លិក​​ធ្វើការ​តាម​ក្រុម​ហ៊ុន​​ បងប្អូន​អ្នក​សំអាត​ទី​ក្រុង​ មិន​ថា​ការ​ងារ​តូច​ រឺ ធំ​ សុំ​ត្រឹម​កុំ​អោយ​លួច​គេ ទាំង​អស់​នេះ​ សុ​ទ្ធ​តែ​ជា​ការ​ងារ​ដែល​ល្អ ត្រូវគិត​ថា​ ជី​វិត​យើង​មិន​មែន​តែ​ប៉ុណ្ណឹងទេ​ តទៅមុខគឺ​មាន​ទៀត​​ ជីវិត​មនុស្ស​​យើង​មិន​ទៀង​​ ថ្ងៃ​នេះ​ក្រ​ថ្ងៃ​ស្អែក​មាន ត្រូវ​មានសង្ឃឹម ត្រូវ​មានសង្ឃឹម​​​ មានសង្ឃឹម មានសង្ឃឹម​ មានសង្ឃឹម មានសង្ឃឹម

II.        មនុស្ស​យើង​កើតលើលោកទាំងប្រុសទាំងស្រី សុទ្ធតែមានក្តីសង្ឃឹម តែងតែមានស្នាមញញឹម
សង្ឃឹមទុកក្នុងចិត្តគិតប៉ងប្រាថ្នា​ ទោះការគិតនោះធំ​ រឺ តូច  ស្រួល រឺ​​ លំបាក ក៏មិនកំសាកនៅតែសង្ឃឹម
សង្ឃឹមថា ធ្វើអោយបានសំរេច ធ្វើអោយបានសំរេច
អូ...ត្រូវមានសង្ឃឹម ញញឹមគិតទុកនៅក្នុងចិត្ត​ គិតអោយបានលំអិត​ហើយច្បាស់​ ព្រោះវា​​សំខាន់ខ្លាំងណាស់
អូ....ត្រូវមានស្នាមញញឹម ​សង្ឃឹមថាយើងអាចធ្វើបាន ទោះនឿយហត់ កំសត់​លំបាក​ប្រាណ​
យ៉ាងណាក៏នៅតែទ្រាំ ព្រោះយើងមានសង្ឃឹម ព្រោះយើងមានសង្ឃឹម ព្រោះយើងមានសង្ឃឹម  ព្រោះយើងមានសង្ឃឹម

​​R2. ពោល​៖​ ជីវិត​ជា​អ្នកក្រលំបាកណាស់ លំបាកណាស់ តែង​ជួប​​ឧប​សគ្គ​គ្រប់​វេលា តែខំពុះពារ​ព្រោះ​ជីវិត ដើម្បីបាន​រស់​តទៅមុខ​ រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​យប់​ រកអ​ង្ករ​ច្រក​ឆ្នាំង​ស្ទើរ​តែ​មិន​គ្រប់ ជួន​កាល​ដេក​អត់​ ព្រោះ​គ្មាន​អី​ហូប តែនៅតែខំ ដើម្បីជីវិតនិងក្តី​សង្ឃឹម ព្រោះស្នាម​ញញឹម​ ​នៅមាន​តំលៃ​​ មាន​តំលៃ​ មាន​តំលៃ មាន​តំលៃ  ​ព្រោះក្តីស​ង្ឃឹម​ ក្តីស​ង្ឃឹម ក្តីស​ង្ឃឹម ក្តីស​ង្ឃឹម នៅក្នុង​ជី​វិត​  ក្នុង​ជី​វិត​ ក្នុង​ជី​វិត ក្នុង​ជី​វិត គឺ​ក្តី​សង្ឃឹម ក្តី​សង្ឃឹម​ ក្តី​សង្ឃឹម​ ក្តី​សង្ឃឹម ក្តី​សង្ឃឹម