Thursday, August 30, 2012

អ្នក​គណិត​វិទ្យាពីរនាក់​ចូល​ហាង

អ្នក​គណិត​វិទ្យាពីរនាក់​ចូល​ទៅ​ហាងផឹក​ស៊ី​មួយ។ បុរស​ទី​មួយ​បាន​និយាយ​ថា “ នៅ​កន្លែង​ហ្នឹង អ្នក​ចេះ​ម៉ាត់​ មាន​មិន​ដល់​ពាក់​កណ្តាល​ទេ.. “ ។ បុរស​ទី​ពីរ​បដិសេធ។
បុរស​ទី​មួយ​ចេញ​ទៅ​បន្ទប់​ទឹក​បន្តិច។ បុរស​ទី​ពីរ​ក៏​ហៅ​ស្រី​បំរើ​មក​ជិត ហើយ​និយាយ​ប្រាប់​ថា “ បន្តិច​ទៀត​ពេល​ពួក​ម៉ាក​ខ្ញុំ​ត្រលប់​មក​វិញ ខ្ញុំ​សួរ​អី​ក៏​ដោយ នាង​ត្រូវ​ឆ្លើយ​ថា មួយ​លើ​បី​អ៊ិច គូប” ។
នាង​ក៏​និយាយ​តាម​ថា “ មួយ លើក​បី​អ៊ិច​គប់” ។
បុរស​នោះ​ក៏​និយាយ​ថា “ មិន​មែន​ទេ..គឺ មួយ​លើ​បី​អ៊ិច គូប” ។
នាង​ក៏​និយាយ​តាម​ថា “ មួយ លើ ​បី​អ៊ិច​គប់” ។
បុរស​និយាយ​ថា “ ត្រូវ​ហើយ…” ។
នាង​នោះ​ក៏​ទន្ទេញដដែល​ៗ​ថា “ មួយ លើ ​បី​អ៊ិច​គប់ ៗ…” ។
នៅ​ពេល​ដែល​បុរស​ទី​មួយ​ត្រលប់​មក​វិញ បុរស​ទី​ពីរ​ក៏​បបួល​បុរស​ទី​មួយ​ភ្នាល់​គ្នា។ គាត់​ថា បើ​គាត់​ហៅ​ស្រី​បំរើ​នោះ​មក​សួរ ហើយ​នាង​ឆ្លើយ​ត្រូវ គាត់​នឹង​ឈ្នះ។ បុរស​ទី​មួយ​ក៏​យល់​ព្រម។
បុរស​ទី​ពីរ​ក៏​ហៅ​ស្រី​បំរើ​មក​សួរ​ថា “ អាំង​តេក្រាល x^2 ស្មើ​អី?” ។
នាង​នោះ​ក៏​ឆ្លើយ​ថា “ ស្មើ មួយ​ភាគ​បី​អ៊ិច​គូប” (\frac{1}{3}x^3) …តែ​បាន​បន្តិច​នាង​ក៏​បន្ថែម​ទៀត​ថា “ អូហ អត់​ទាន់​ត្រូវ​ទេ គឺ​បូក​នឹង​ចំនួន​ថេរ​មួយ​ទៀត” ។ …
អឺស្មានតាស្រីបំរើអត់ចេះ ខ្មាស់គេទាំងព្រលឹមវើយ